ឯកឧត្តម​ ទេព​ ងន អញ្ជើញជួបសំណេះសំណាល​ និង​ពិសារអាហារសាមគ្គីជាមួយបងប្អូនខ្មែរនៅប្រទេសប៊ែលហ្សិក និងហូឡង់


នៅវេលាម៉ោង១៨.៣០ល្ងាច ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុង Charleroi ឯកឧត្តម​ ទេព​ ងន​ អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល​ និង​ពិសារអាហារសាមគ្គីជាមួយបងប្អូនខ្មែរនៅប្រទេសប៊ែលហ្សិក និងហូឡង់ ក្នុងឱកាសដែល ឯកឧត្តម ដឹកនាំគណៈប្រតិភូសភាកម្ពុជាទៅចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អ៉ឺរ៉ុប (ASEP) លើកទី១០ នៅប្រទេសប៊ែលហ្សិក។ ឯកឧត្តម និងគណ:ប្រតិភូ​ បានផ្តាំផ្ញើរក្តីនឹករលឹករបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាជូនបងប្អូនខ្មែរទាំងអស់គ្នាផងដែរ ។