គណៈប្រតិភូគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា អញ្ជើញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយតំណាងរោងចក្រសីុម៉ង់ត៍កម្ពុជាចក្រីទីង


នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែភត្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយតំណាងរោងចក្រសីុម៉ង់ត៍កម្ពុជាចក្រីទីង អមដំណើរដោយឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត នៅសាលប្រជុំរោងចក្រសីុម៉ង់ត៍កម្ពុជាចក្រីទីង ខេត្តកំពត៕