នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែភទ្របទ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយឯកឧត្តម ស៊ឹម កា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមរំលែកទុក្ខ ដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុតជាមួយគ្រួសារសព ។
ឯកឧត្តម នៃ ប៉េណា បានទទួលមរណភាពនាថ្ងៃសៅរិ៍ ០៥រោច ខែភទ្របទ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៣:០០នាទីរសៀល ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។
សព ឯកឧត្តម នៃ ប៉េណា ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ នៅផ្ទះលេខ៣៩១ ផ្លូវប៉ូឡារីស ច្រកទ្វាទីII បុរីប៉េងហួត (បឹងស្នោ) សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាធានីភ្នំពេញ៕