ឯកឧត្តម ត្រាំ អុីវតឹក អញ្ជើញជួបសំណេះសំណាល និងនាំយករង្វាន់លើកទឹកចិត្តចែកជូនសិស្សទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៧-២០១៨ ដែលទទួលបាននិទ្ទេស B C D E ស្ថិតក្នុងស្រុកទាំងពីរ នៃខេត្តកំពង់ឆ្នាំង


ព្រឹកថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទឹកផុស និងស្រុកកំពង់លែង អញ្ជើញជួបសំណេះសំណាល និងនាំយករង្វាន់លើកទឹកចិត្តចែកជូនសិស្សទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៧-២០១៨ ដែលទទួលបាននិទ្ទេស B C D E ស្ថិតក្នុងស្រុកទាំងពីរ
នៃខេត្តកំពង់ឆ្នាំង គឺស្រុកកំពង់លែង និងស្រុកទឹកផុស សរុបចំនួន ៣៥៤នាក់។

រង្វាន់ដែលត្រូវចែកនាឱកាសនោះ រួមមាន៖
-និទ្ទេស B ៤នាក់ ម្នាក់ៗទទួលបានថវិកា ២០០.០០០រៀល និងទូរសព្ទ័ដៃ ០១គ្រឿង។
-និទ្ទេស C ១៦នាក់ ម្នាក់ៗទទួលបានថវិកា ២០០.០០០រៀល ទូរសព្ទ័ដៃ ០១គ្រឿង។
-និទ្ទេស D ៦៩នាក់ ម្នាក់ៗទទួលបានថវិកា ១៥០.០០០រៀល និង
-និទ្ទេស E ២៦៥នាក់ ម្នាក់ៗទទួលបានថវិកា ៥០. ០០០រៀល៕