លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ហាងកាហ្វេ អ៉ីនថៈនីន និង អ៉ឹមសាឡន


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និង អធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ហាងកាហ្វេ អ៉ីនថៈនីន និង អ៉ឹមសាឡន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១១៩ ១២១ ១២៣ ១២៥ ផ្លូវ Polaris សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃច័ន្ទ ៧រោច ខែភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែ តុលា ឆ្នាំ២០១៨ ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងថា កាហ្វេ បច្ចុប្បន្ន គឺជាទីពេញនិយមរបស់ប្រជាជន មិនថា តែនៅក្នុងប្រទេសកម្ពុជា ប្ញ ប្រទេសផ្សេងៗ ក្នុងពិភពលោក ។ លោកជំទាវក៏បានថ្លែងនូវការកោតសសើរចំពោះលោកស្រី យស សម្បត្តិ ដែលជាថៅកែក្រុមហ៊ុនបើកហាងកាហ្វេអ៉ីនថៈនីន និងអ៉ឹមសាឡន នេះឡើង ពិតជាបង្ហាញឱ្យឃើញពីភាពល្បីល្បាញរបស់សហគ្រិនកម្ពុជា។ ម៉្យាងទៀត ការបើកសហគ្រាសថ្មីនេះ ក៏ជាការរួមចំណែកមួយក្នុងការអភិវឌ្ឍន៏សេដ្ឋកិច្ច បង្កើតឱកាសការងារដល់សិស្ស និងនិស្សិតដែលបានបញ្ចប់ការសិក្សា ឬកំពុងសិក្សាក្នុងការរកចំណូលចិញ្ចឹមជីវិតឬរកចំណូលបន្ថែមសំរាប់រៀនសូត្របន្ត។

ទន្ទឹមនឹងនេះសូមគូសបញ្ជាក់ផងដែរថា សហគ្រិនកម្ពុជាដទៃទៀត មានកាលានុវត្តន៍ភាពធ្វើអាជីវកម្មបានរីកចម្រើនក៏ដោយសារគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសយើង មានលក្ខណៈបើកទូលាយ សេរី មិនមានការរឹតត្បិត ហើយដែលសំខាន់គឺ ប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ ប្រកបដោយនីរន្តភាព៕