ថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៨ មន្ត្រីជំនាញរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលម្អ និងថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រ ចំនួន ១១ កន្លែង ក្នុងខេត្តកំពង់ចាម ។ ប្រព័ន្ធធារាសាស្ត្រទាំង ១១ កន្លែងនោះ មាន ៖
១. ប្រពន្ធ័ធារាសាស្ត្រ ទំនប់ដូង ស្ថិតក្នុងឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ។
២. ប្រពន្ធ័ធារាសាស្រ្ត ទំនប់រលំពោធិ៏ ស្ថិតក្នុងឃុំមៀន ស្រុកព្រៃឈរ ។
៣. ប្រពន្ធ័ធារាសាស្ត្រ ទំនប់អណ្តូងអាង ស្ថិតក្នុងឃុំបារាយណ៍ ស្រុកព្រៃឈរ ។
៤. ប្រពន្ធ័ធារាសាស្ត្រ ទំនប់ស្រុក ស្ថិតក្នុងឃុំសូទិប ស្រុកជើងព្រៃ ។
៥. ប្រពន្ធ័ធារាសាស្ត្រ ទំនប់ឫស្សីព្រះ ស្ថិតក្នុងឃុំជើងព្រីង ស្រុកបាធាយ ។
៦. ប្រពន្ធ័ធារាសាស្ត្រ ទំនប់បឹងកក់ ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស ។
៧. ប្រពន្ធ័ធារាសាស្ត្រ ទំនប់តាគៀត ស្ថិតក្នុងឃុំព្រៃកុយ ស្រុកកងមាស ។
៨. ប្រពន្ធ័ធារាសាស្ត្រ ទំនប់តាឈាន ស្ថិតក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ។
៩. ប្រពន្ធ័ធារាសាស្ត្រ ទំនប់ជ្រោយចេក ស្ថិតក្នុងឃុំទ្រាន ស្រុកកំពង់សៀម ។
១០. ប្រពន្ធ័ធារាសាស្ត្រ ទំនប់តាកុយ ស្ថិតក្នុងឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ។
១១. ប្រពន្ធ័ធារាសាស្ត្រ ទំនប់វាលធំ ស្ថិតក្នុងឃុំដងក្តារ ស្រុកស្ទឹងត្រង់ ។