សម្ដេចភក្ដី សាយ ឈុំ បានអញ្ជើញ បំពាក់គ្រឿងឥស្សរយសជាកិច្ចបច្ឆាមរណៈ ជូនដល់សព ឯកឧត្តម នៃ ប៉េណា


រសៀលថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ បំពាក់គ្រឿងឥស្សរយស ជាកិច្ចបច្ឆាមរណៈជូនដល់សព ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពដោយរោគាពានាថ្ងៃសៅរិ៍ ០៥រោច ខែភទ្របទ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៣:០០នាទីរសៀល ក្នុងជន្មាយុ៧៤ឆ្នាំ …..។