មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារសាងសង់ឡើងវិញប្រព័ន្ធធារាសាស្ត្រ ចំនួន ០៣ ប្រព័ន្ធ ក្នុងខេត្តកំពង់ស្ពឺ


ថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារសាងសង់ឡើងវិញប្រព័ន្ធធារាសាស្ត្រ ចំនួន ០៣ ប្រព័ន្ធ រួមមាន ៖
១. ប្រឡាយមេជង្រុក ស្ថិតក្នុងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
២. ទំនប់អាងទឹកស្វាយ ស្ថិតក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
៣. ប្រឡាយសំរោងលើ ស្ថិតក្នុងឃុំសំរោង ស្រុកអង្គស្នួល ខេត្តកណ្តាល ។