ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា បានអនុញ្ញាតឲ្យ តំណាងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ចូលជួបរាយការណ៍ អំពីសកម្មភាពការងារដែលបានអនុវត្តន៍ក្នុងឆ្នាំ ២០១៨ និងទិសដៅបន្តឆ្នាំ២០១៩


ទីស្តីការគណរដ្ឋមន្ត្រីព្រឹកថ្ងៃពុធ ៩ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអនុញ្ញាតឲ្យឯកឧត្តមតំណាងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ចូលជួបរាយការណ៍ អំពីសកម្មភាពការងារដែលបានអនុវត្តន៍ក្នុងឆ្នាំ ២០១៨ និងទិសដៅបន្តឆ្នាំ២០១៩។