នារសៀលថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ គណៈកម្មការទី៧ ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអនុញ្ញាតឲ្យឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ រដ្ឋសភា និងសហការី ជួបពិគ្រោះយោបល់ ដកស្រង់បទពិសោធន៍លើការងារជាសមត្ថកិច្ចរបស់គណៈកម្មការជំនាញ។
គណៈកម្មការទី៧ ព្រឹទ្ធសភា បានអនុញ្ញាតឲ្យឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ រដ្ឋសភា និងសហការី ជួបពិគ្រោះយោបល់ ដកស្រង់បទពិសោធន៍
