គណៈកម្មការទី១០ព្រឹទ្ធសភា បើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ


នាព្រឹកថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ គណៈកម្មការទី១០ព្រឹទ្ធសភា បើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងឆ្លងរបាយការណ៍ចន្លោះស័យប្រជុំព្រឹទ្ធសភា របាយការណ៍តាមវិស័យ របាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០១៨ និងរបាយការណ៍ចំណាយបេសកម្មរបស់គណៈកម្មការ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។