នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម ម៉េវលូត សាវូសូគ្លូរ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋតួកគី ដើម្បីពិភាក្សាអំពីបញ្ហាផ្សេងៗដែលជាការព្រួយបារម្ភនិងយកចិត្តទុកដាក់រួម ក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការទេ្វភាគី តំបន់ និងអន្តរជាតិ។
បន្ទាប់ពីជំនួបទ្វេភាគី រដ្ឋមន្ត្រីការបរទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងបណ្ឌិតសភាការទូតនៃក្រសួងការបរទេសតួកគី ហើយក៏មានសន្និសីទសារព័ត៌មានផងដែរ។