រដ្ឋបាលខេត្តស្ទឹងត្រែង ចេញញ្ញត្តិគាំទ្រជំហរម៉ឺងមាត់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព


គណៈអភិបាលខេត្តស្ទឹងត្រែង មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង បានចេញញ្ញត្តិគាំទ្រពេញទំហឹងចំពោះជំហរម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។

តាមញ្ញត្តិគាំទ្ររបស់រដ្ឋបាលខេត្តស្ទឹងត្រែង ដែលអង្គភាពព័ត៌មាន ទទួលបាននៅថ្ងៃទី១០ ខែតុលានេះ រដ្ឋបាលខេត្តស្ទឹងត្រែង ក៏បានប្រកាសច្រានចោលចំពោះគោលជំហររបស់បុគ្គលមួយចំនួន ដែលមាននិន្នាការផ្ទុយ ដែលព្រមឱនក្បាលរណបជាមួយបរទេស ដើម្បីជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យផងដែរ។

ខាងក្រោមនេះ ជាញ្ញត្តិគាំទ្ររបស់រដ្ឋបាលខេត្ដស្ទឹងត្រែង៖