មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអន្តរាគមន៍បូម និងបញ្ជូនទឹកទៅសង្គ្រោះដំណាំស្រូវជួបការខ្វះខាតទឹករបស់កសិករ


ថ្ងៃចន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៨ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីអន្តរាគមន៍បូម និងបញ្ជូនទឹកទៅសង្គ្រោះដំណាំស្រូវជួបការខ្វះខាតទឹករបស់កសិករប្រមាណ ១៤០ ហិកតា នៅក្នុងឃុំត្រពាំងព្រះ ។