គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា រយៈពេល១៥ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ មានប្រជាពលរដ្ឋមកចុះឈ្មោះថ្មីចំនួន ១៧១,៩២៩នាក់ ហើយប្រជាពលរដ្ឋដែលបានលុបចេញពីបញ្ជីមានចំនួន ៣៤,០០៨នាក់ ចំណែកឯប្រជាពលរដ្ឋដែលបានកែតម្រូវទិន្នន័យមានចំនួន ១,២៦៦នាក់។
ជាមួយគ្នានោះ គ.ជ.ប ក៏បានក្រើនរំឭកប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត ឬចង់កែតម្រូវទិន្នន័យ នៅក្នុងបញ្ជីបោះឆ្នោតយ៉ាងណានោះ ត្រូវមកដោះស្រាយការងារនេះ ឱ្យបានរួសរាន់ ពីព្រោះការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨នេះ នៅសល់រយៈពេលតែ៣ថ្ងៃទៀតប៉ុណ្ណោះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន គ.ជ.ប ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨៕