កំពង់ធំ៖ សិក្ខាសាលាបំប៉នគ្រូថ្នាក់ទី១ ស្ដីពីការអនុវត្តសាកល្បងកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង ត្រូវបានរៀបចំឡើង ក្នុងគោលដៅបង្កើនសមត្ថភាពគ្រូបង្រៀនថ្នាក់ទី១ទាំងអស់ សម្រាប់ការអនុវត្តសាកល្បងកម្មវិធីអំណានថ្នាក់ដំបូង ដោយប្រើប្រាស់សៀវភៅ “អាន-សរសេរ” ភាសាខ្មែរថ្នាក់ទី១ និងសម្ភារៈអំណានបន្ថែម ក្នុងន័យលើកកម្ពស់គុណភាពការបង្រៀន និងរៀននៅថ្នាក់ដំបូងនៃការអប់រំបឋមសិក្សា។
កម្មវិធីបើកសិក្ខាសាលានេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធីបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅសាលាគរុកោលស្យ និងវិក្រឹតការ ខេត្តកំពង់ធំ៕