ឯកឧត្តម នួន ផា និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៥៣ អាណត្តិទី ២


ព្រឹកថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៥៣ អាណត្តិទី ២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងកងកំលាំងប្រដាប់អាវុធទាំងបីផងដែរ ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានក្រាលរំលឹកដល់សមាជិកក្រុមប្រឹក្សាខេត្តទាំងអស់ និងមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវត្រៀមរបាយការណ៍ ក្នុងការឆ្លើយតបនឹងបញ្ហានានា ដែលប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកាលពីឆ្នាំ២០១៧ ទាំង១១ក្រុង-ស្រុក ។