ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដឹកនាំកិច្ចប្រជុំស្ដីពី ផែនទីបង្ហាញស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ស្ថានីយបូមទឹកកខ្វក់ ប្រព័ន្ធលូ និងបណ្តាញផ្លូវ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅទីស្ដីការក្រសួង ថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៦២៦ ត្រូវនឹងថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៨។
ឯកឧត្តម ជា សុផារ៉ា បានដឹកនាំកិច្ចប្រជុំស្ដីពី ផែនទីបង្ហាញស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ស្ថានីយបូមទឹកកខ្វក់ ប្រព័ន្ធលូ និងបណ្តាញផ្លូវ ក្នុងក្រុងព្រះសីហនុ
