នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Norwegian Jewel មកពីកំពង់ផែ Phu My ប្រទេសវៀតណាម ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ


នៅថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០៦:០០ នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Norwegian Jewel ដែលជានាវាទី ២៤ មកពីកំពង់ផែ Phu My ប្រទេសវៀតណាម ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ២,៣១៣ នាក់ (ស្រី ១២៨៤ នាក់) និងនាវិកចំនួន ១០៦៤ នាក់ (ស្រី ២៥៨ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ១៧:០០ ល្ងាច នៅថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ ។