ព្រឹកថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមជំនាញការសិក្សាកូរ៉េ មន្រ្តីក្រុមការងារគម្រោង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ចុះពិនិត្យទីតាំងគម្រោងពហុបំណងអាងទឹកបរហ៊ុយ ស្ថិតក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន និងអាងទឹកបុស្សស្អំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានសក្តានុពលទឹកបម្រើឲ្យវិស័យវារីអគ្គីសនី ទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងទីក្រុង និងស្រោចស្រពនៅក្នុងប្រពន្ធធារាសាស្ត្រថ្នល់បត់។