ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការទូតសភា


នារសៀលថ្ងៃសុក្រ ១០កើត ខែអស្សុជ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ម៉ុម ជឹមហ៊ុយ​ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ប្រធានក្រុមសភាជាតិកម្ពុជា-សភាប្រើភាសាបារាំង និងជាប្រធានក្រុមមិត្តភាពកម្ពុជា-បារាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការទូតសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក​ សមាជិកាព្រឹទ្ធសភា​ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា។

វគ្គបណ្តុះបណ្តាលនេះ បានដំណើរការអស់រយៈពេល៣ថ្ងៃ​​ គឺចាប់ពីថ្ងៃទី១៧​ ដល់ថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០១៨​ ក្រោមការរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយសភាប្រើប្រាស់ភាសាបារាំង (APF)​៕