ថ្ងៃសុក្រ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨
ប៉ៃលិន៖ លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន អញ្ជើញជាអធិបតីក្នុងពិធីសិតរូបសំណាកសម្តេចសង្ឃ រាជ ជួន ណាត (ជោតញ្ញាណោ) នៅវិទ្យាល័យ ហ៊ុន សែនក្រុងទេពនិម្មិតប៉ៃលិន ព្រមទាំងមានការនិមន្តចូលរួមពីសំណាក់ព្រះមេគុណខេត្តទាំងពីរគណៈ លោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្ត អភិបាលរងក្រុង ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ផងដែរ ។