នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញមកដល់ទីតាំងចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ គ្រួសារអ្នកផ្ទុកមេរោគអេដស៍ ស្ដ្រីមេម៉ាយ និងចាស់គ្មានទីពឹងចំនួន ១.៤៥០គ្រួសារ មកពីស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលប្រារព្ធធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ចារថ្មី ស្ថិតក្នុងភូមិចារធំ ឃុំចុងជាច ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ៕