ថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៨ មន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារសាងសង់ប្រព័ន្ធប្រឡាយជើងក្អែប ចំនួន ០៣ កន្លែង ក្នុងខេត្តបន្ទាយមានជ័យ រួមមាន ៖
១. ប្រព័ន្ធប្រឡាយជើងក្អែប ពន្លៃ ស្ថិតក្នុងឃុំពន្លៃ ស្រុកភ្នំស្រុក
២. ប្រព័ន្ធប្រឡាយជើងក្អែប ប៉ោយចារ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក
៣. ប្រព័ន្ធប្រឡាយជើងក្អែប សឿ ស្ថិតក្នុងឃុំសឿ ស្រុកមង្គលបូរី ។