ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក អញ្ជើញចូលរួមមហាសន្និបាតទូរស័ព្ទចល័តឥណ្ឌាឆ្នាំ២០១៨ និងធ្វើជាវាគ្មិនពិសេសក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីអន្តរជាតិ នៅប្រទេសឥណ្ឌា


ព្រឹកថ្ងៃអង្គារ ១៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទៅចូលរួមមហាសន្និបាតទូរស័ព្ទចល័តឥណ្ឌាឆ្នាំ២០១៨ (India Mobile Congress 2018-IMC 2018) និងធ្វើជាវាគ្មិនពិសេសក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីអន្តរជាតិ (International Ministerial Conclave) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា៕