នាព្រឹកថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត (គណៈកម្មការទី១ព្រឹទ្ធសភា) បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍ប្រចាំខែ របាយការណ៍តាមវិស័យ ការត្រៀមរៀបចំទិវាអន្តរជាតិ ១០ធ្នូ និងពិនិត្យពិភាក្សា ការត្រៀមរៀបចំសិក្ខាសាលា ស្តីពីសហគ្រាសធុនតូច និងមធ្យម ព្រមទាំងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។
គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍ប្រចាំខែ
