ឯកឧត្តម សុខ ឥសាន បានលើកឡើងថា គណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពជា ដឹកនាំដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលជោគជ័យ ដ៏ត្រចះត្រចង់


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានលើកឡើងថា គណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពជា​ ដឹកនាំដោយសម្តេចតេជោហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បានទទួលជោគជ័យ ដ៏ត្រចះត្រចង់​និងប្រកបដោយមោទកភាព ជាតិដ៏ខ្ពង់ខ្ពស់បំផុត ជូនជាតិមាតុភូមិកម្ពុជា​ ដោយត្រូវបានបណ្តាប្រទេស ជាង៥០​ប្រទេស សម្រេចជាឯកច្ឆ័ន្ទឲ្យ កម្ពុជាធ្វើជាម្ចាស់ ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣(ASEM) នៅឆ្នាំ២០២០ខាងមុខនេះ​ ។

សូមរំលឹកថានៅក្នុង​ពិធី​បិទបញ្ចប់ នូវកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី ១២ កាលពីថ្ងៃទី១៩ខែតុលាកន្លង ទៅបណ្តាមេដឹកនាំនៃប្រទេស អាស៊ី-អឺរ៉ុប ទាំង​អស់បានឯកភាពគ្នា ក្នុងការ ផ្តល់ឲ្យកម្ពុជា ធ្វើជា​ម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប​លើក​ទី១៣ ក្នុងឆ្នាំ២០២០ខាងមុខ បន្តពីប្រទេសប៊ែលហ្សិក។

ឯកឧត្តម សុខ ឥសានបានលើកឡើងតាមបណ្ដាញទំនាក់ទំនង សង្គមតេឡេក្រាមនៅថ្ងៃទី២២តុលានេះថា ការសម្រេចជាឯកច្ឆ័ន្ទ នេះមិនមែនជារឿងចៃដន្យ នោះទេ​។ការសម្រេចនេះពិត ជាមានមូលហេតុច្បាស់លាស់ណាស់​ នោះគឺដោយសារ​ ៖
​ ១- នៅកម្ពុជាមានសន្តិភាពពេញលេញ​ ដែលធានាដល់ដំណើរកាប្រជុំដោយរលូន​ និងមានសុវត្ថិភាព​ គ្មានហានីភ័យពីអំពើភេរវកម្មឡើយ​។
​២- នៅកម្ពុជាមានស្ថិរភាពនយោបាយ​ និង​សុវត្ថិភាព​សន្តិសុខសង្គមល្អ​ មិនព្រួយ
បារម្ភនឹងមានបាតុកម្មអនាធិបតេយ្យ​ផ្តេសផ្តាស​ ។
​៣-ទឹកដីកម្ពុជា​ មានលក្ខណៈ​ភូមិសាស្ត្រស្រស់បំព្រង​ និងមានរមនីយដ្ឋានប្រវត្តិសាស្ត្រ​និងធម្មជាតិយ៉ាងច្រើន​ជាទីចាប់អារម្មណ៍របស់អន្តរជាតិ​ ។
​៤- ព្រះរាជាណាចក្រកម្ពុជាមានវប្បធម៌រុងរឿងសម្បូរបែបតាំងពីបុរាណកាល​ ដែលធ្វើឲ្យអន្តរជាតិចង់ដឹង​ចង់ឃើញនិងចង់ស្វែងយល់​ ។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា”​ ទាំងអស់នេះគឺជាមោទកភាពជាតិខ្មែរ ដែលរកបានដោយគណៈប្រតិភូ ជាន់ខ្ពស់នៃរារដ្ឋាភិបាលកម្ពុជា​ដឹកនាំ ដោយសម្តេចតេជោហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីដ៏មានសក្តានុពលនៃ ព្រះរាជាណាចក្រកម្ពុជាអច្ឆរិយ:​ ដែលពិភពលោកទទួលស្គាល់ ​និងលើកតម្កើង​។ដោយឡែក ពួកប្រឆាំងនិងពួកឧទ្ទាមក្រៅច្បាប់ដែលកំពុង ពនេចរកាត់វាលវដ្តសង្សា ឯនាយសមុទ្រក៏ពួកគេស្រែកពីជ័យជំនះរបស់ពួកគេដែរ​ ។ តែជ័យជំនះរបស់ពួកគេ គឺជ័យជំនះខាងធ្វើអំពើអនាធិបតេយ្យខាងមូលបង្កាច់ សភាពការណ៏ពិតនៅកម្ពុជា​ បង្ករឿងអាស្រូវធ្វើឲ្យខូចកិត្តិយសនិងមុខមាត់ ជាតិសាសន៏ឯង​ ផ្គាប់ចិត្តបរទេសជាចៅហ្វាយ នាយក្នុងគោលដៅឱបដៃឱបជើងបរទេស ដើម្បីចង់បានអំណា​ដែលមិន អាចបានរបស់ពួកគេតែប៉ុណ្ណោះ​។ នេះហើយជាជ័យជំនះដែលពួក គេនាំគ្នាស្រែកក្តែងៗ​រាល់ថ្ងៃដោយមិនចេះអៀនខ្មាស់ទាល់ តែសោះ​ ។ តែទោះបីនាំគ្នាស្រែកទាល់ងាប់ខ្លួន ទៀតក៏គ្មានបានការសោះឡើយ​ “៕ ដោយ៖ ស សំណាង