សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូនគណៈប្រតិភូជាន់ខ្ពស់ បក្សកុម្មុយនិស្តចិន ចូលជួបសម្តែងការគួរសម


រសៀលថ្ងៃច័ន្ទ ៥រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៨ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម លី ហុងហ្យុង Li Hongzhong សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្ត ចិន និងជាលេខាបក្ស ក្រុង ធៀន ជីន Tianjin និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងសវនាការ ក្នុងឱកាសដែល ឯកឧត្តម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បក្សកុម្មុយនិស្តចិន មកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅ កម្ពុជា ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៨ ៕