អបអរសាទរ កីឡាករម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ដណ្តើមបានមេដាយមាស ១គ្រឿងក្នុងការប្រកួត Baili Liujiang International Jetski Open ឆ្នាំ២០១៨​ នៅប្រទេសចិន


ប្រទេសចិន៖​ កីឡាករម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ដណ្តើមបានមេដាយមាស ១គ្រឿងទៀត​ ជូនជាតិកម្ពុជា​ ក្នុងការប្រកួត Baili Liujiang International Jetski Open ឆ្នាំ២០១៨​ កាលពីថ្ងៃសៅរ៍​ ៣រោច​ ខែអស្សុជ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.​ ២៥៦២​ នៅប្រទេសចិន។

សូមជម្រាបថា​ ​កីឡាករ សាលី អ៊ូមើត ក៏ធ្លាប់​ដណ្តើមបានមេដាយ​មាស​​ ១គ្រឿង​ លើ​វិញ្ញាសា Ski Modified ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ Asian Games​ 2018 នៅ​ប្រទេស ឥណ្ឌូណេស៊ី​ ព្រមទាំងមេដាយមួយចំនួនទៀតផងដែរ៕