វត្តភ្នំដំបងជាវត្តមួយដែលអត្តខាត់ ហើយនៅឆ្ងាយពីទីប្រជុំជន ខេត្តប៉ៃលិន ជាប់ព្រំប្រទល់ស្រុកសំឡូត ដោយមើលឃើញការលំបាកនឹងមានការគោរពស្រលាញ់ ជឿជាក់លើព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងតាមបែបទំនៀមទម្លាប់ប្រពៃណីខ្មែរ នារដូវកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ វេនទី១២ ឯកឧត្តមនាយឧត្តមសេនីយ៍ អីុ ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិនរួមជាមួយអ្នកមុខអ្នកការមន្ត្រីរាជការ ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ នាំចង្ហាន់បិណ្ឌបាត ទេយ្យទាន ទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃរាប់បាត បង្សុកូល និងឧទ្ទិសមគ្គផលកុសលផលបុណ្យជូនញ្ញាតិសន្តាន បុព្វការីជន វីរជនស្នេហាជាតិដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិនិងប្រជាជន ។