លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ និងលោក ចេង មុនីរ៉ា​ អភិបាលខណ្ឌ​ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសាកសួរសុខទុក និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាត


ដើម្បីដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៣០ ខែតុលា​ ឆ្នាំ២០១៨នេះ លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ និងលោក ចេង មុនីរ៉ា​ អភិបាលខណ្ឌ​ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសាកសួរសុខទុក និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាត ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ចំនួន២០០គ្រួសារ ដែលពិធីនេះប្រារព្ឋឡើងនៅក្នុងបរិវេណប្រាសាទវាល៣ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ។