វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ ស្តីពីការទទួលព័ត៌មានសាធារណៈពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ


កំពង់ឆ្នាំងៈ នៅស្រុកសាមគ្គីមានជ័យ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីការទទួលព័ត៌មានសាធារណៈរបស់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី២ ដើម្បីស្វែងរកដំណោះស្រាយទុក្ខកង្វល់ របស់ប្រជាពលរដ្ឋមួយចំនួន ដែលជាកង្វះខាតរបស់អាជ្ញាធរដែនដីបំរើគាត់មិនបានល្អកន្លងមក ដែលបានធ្វើឡើង នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង។

វេទិកាផ្សព្វផ្សាយនេះ ក៏មានការចូលរួមពីសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត និងស្រុក គណៈអភិបាលស្រុក មន្ទីរ អង្គភាព ជំនាញជុំវិញខេត្ត ប្រធាការិយាល័យជំនាញ អង្គភាពជុំវិញស្រុក អាជ្ញាធរដែនដី និងប្រជាពលរដ្ឋមកពីឃុំ ក្នុងស្រុកសាមគ្គីមានជ័យចូលរួមសរុប២៥៣នាក់ផងដែរ។

ក្នុងអង្គវេទិកាអាជ្ញាធរដែនដីនិងតំណាងប្រជាពលរដ្ឋបានលើកឡើងនូវសំណួរនិងសំណូមពរចំនួន២៣ដោះស្រាយបានចំនួន១១នៅសល់១៣សំណូមពរនិងសំណួរលោកជំទាវក្រុមប្រឹក្សាបានជំរុញអោយអាជ្ញាធរនិងមន្ទីរជំនាញពាក់ព័ន្ធសុំយោបល់ថ្នាល់លើបន្តថោះស្រាយជូនពួកគាត់អោយបានទាន់ពេលវេលាមិនត្រូវទុកអោយបញ្ហាថ្មីនេះជាន់លើបញ្ហាចាស់ឡើយ៕