នាព្រឹកថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា (គណៈកម្មការទី៦) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងចៅសង្កាត់ ស្មៀន ជំនួយការសង្កាត់ មេភូមិ និងមេប៉ុស្តិ៍ ព្រមទាំងមេភូមិចំណុះសង្កាត់ទាំង៥ នៃសង្កាត់កំពង់ប្រណាក ដើម្បីស្តាប់ការបង្ហាញអំពីរបៀបដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (គណៈកម្មការដោះស្រាយទំនាស់) នៅសាលា សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។