ជំនួបពិភាក្សាការងារជាមួយលោកស្រី Kanetou Rei ម្ចាស់មេដាយមាសអូឡាំពិក ទីក្រុងRio ឆ្នាំ២០១៦ Meeting with Ms. Kanetou Rei, a 2016 Rio Olympic Games gold medalist


ថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា បានជួបពិភាក្សា ការងារជាមួយលោកស្រី Kanetou Rei ដែលជាម្ចាស់មេដាយមាសអូឡាំពិក ទីក្រុងRio ឆ្នាំ២០១៦ ដោយមានការអមដំណើរពីលោក ហែម គិរី អគ្គនាយកសហព័ន្ធកីឡាហែលទឹកកម្ពុជា។

លោកស្រី Rei ជាកីឡាករតំណាងឱ្យប្រទេសជប៉ុន បានឈ្នះមេដាយមាសមួយគ្រឿងលើវិញ្ញាសារហែល របៀបកង្កែបចម្ងាយ២០០ម៉ែត្រ នៅក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងRioឆ្នាំ២០១៦។

ជាមួយនឹងបទពិសោធន៍រយៈពេល២០ឆ្នាំនៃការហ្វឹកហ្វឺនជាអត្តពលិកមុននឹងឈ្នះបានមេដាយមាស លោកស្រី Rei បានអញ្ជើញមកកម្ពុជាដើម្បីបង្វឹក និងជំរុញលើកទឹកចិត្តដល់ក្រុមកីឡាករហែលទឹកកម្ពុជា ដែលនឹងចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលអនាគត ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងការកោតសរសើរដល់លោកស្រី Rei ដែលបានចែករំលែកបទពិសោធន៏ និងបច្ចេកទេសហ្វឹកហាត់ជាមួយកីឡាករហែលទឹកកម្ពុជា និងជួយឱ្យពួកគេអាចត្រៀមខ្លួនបានកាន់តែ ប្រសើរសម្រាប់ការប្រកួតប្រជែងអន្តរជាតិ។

On October 30, 2018, Senior Minister Sun Chanthol, acting within his capacity as President of the Khmer Swimming Federation, met with Ms. Kanetou Rei, a 2016 Rio Olympic Games gold medalist. Ms. Rei was accompanied by Mr. Hem Kiri, the Director General of the Khmer Swimming Federation.

Ms. Rei, representing her country of Japan, won a gold medal in the women’s 200-meter breaststroke at the 2016 Rio Olympic Games.

With 20 years of experience training as an athlete prior to winning her gold medal, Ms. Rei has come to Cambodia to mentor and encourage the Cambodian swim team that will compete in the future SEA Games that will be hosted by Cambodia in 2023.

The Senior Minister expressed his appreciation to Ms. Rei for sharing her experience and training techniques with our Cambodian swimmers, helping them to better prepare for international competition.