អបអរ​សាទរ​ពិធី​បើក​បវេសនកាល​ជា​និមិត្ត​រូប ឆ្នាំ​សិក្សា ២០១៨-២០១៩


ខេត្ត​ព្រៃ​វែង៖ ពិធី​បើក​បវេសនកាល​ជា​និមិត្ត​រូប ឆ្នាំ​សិក្សា ២០១៨-២០១៩ ត្រូវ​បាន​ប្រារព្ធ​ឡើង​ដើម្បី​អបអរ​សាទរ​ដល់​ការ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ព្រមទាំង​ដើម្បី​ជំរុញ​លើក​ទឹក​ចិត្ត​លោក​គ្រូ អ្នក​គ្រូ ក៏​ដូច​ជា​សិស្សានុសិស្ស​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​រៀន និង​ការ​បង្រៀន​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បណ្ដុះ​ធនធាន​មនុស្ស​​ប្រកប​ដោយ​សមត្ថភាព​។​

កម្មវិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្ដម ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែ​អស្សុជ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.​២៥៦២ នៅវិទ្យាល័យ ហ៊ុន សែន កំពង់​លាវ ស្ថិត​ក្នុង​ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង។ ក្នុង​ឱកាស​នោះ ក៏​មាន​​ការ​ចែក​រង្វាន់​សិស្ស​ពូកែ​លេខ១ លេខ​២ លេខ​៣ និង​បណ្ណ​សរសើរ​ដល់​សិស្ស​ប្រឡង​ប្រណាំង​៣​ល្អ​ ព្រមទាំង​ចែក​វត្ថុ​អនុស្សាវរីយ៍​ជូន​ដល់​លោក​គ្រូ អ្នក​គ្រូ​ដែល​បាន​ចូល​និវត្តន៍៕