ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គមគ្គុទ្ទេសក៍វិមាន ឈ្នះ ឈ្នះ ជំនាន់២


ថ្ងៃពុធ៧រោច ខែអស្សុជ ឆ្នាំច សំរឹទិ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨

ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គមគ្គុទ្ទេសក៍វិមាន ឈ្នះ ឈ្នះ ជំនាន់២ និងចែកវិញ្ញាប័ណ្ណបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមចំនួន១៧៦នាក់ មកពីបណ្តាអង្គភាព នៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ កាកក្របាទក្រហមកម្ពុជា ស្ថាប័នអប់រំ និងសុខាភិបាល ។