សហភាពអឺរ៉ុបវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់ គ.ជ.ប នៅកម្ពុជា


លោក ចច អេដហ្គឺ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានកោតសរសើរ លើដំណើរការ ចុះឈ្មោះបោះឆ្នោតរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។ ការវាយតម្លៃខ្ពស់បែបនេះ បានធ្វើឡើងខណៈដែលលោកបានចូលជួប ថ្នាក់ដឹកនាំ គ.ជ.ប. នារាជធានីភ្នំពេញ កាលពីថ្ងៃទី ៣ តុលា ២០១៦ ។
លោកបានលើកឡើងថា លោកបានចុះសង្កេត មើលដំណើរការនេះផ្ទាល់ នៅតាមការិយាល័យមួយចំនួន ហើយឃើញថា ប្រជាពលរដ្ឋពេញចិត្តទៅនឹងប្រព័ន្ធ ចុះឈ្មោះថ្មីនេះ។
ក្នុងពេលនោះដែរ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ប.ជ បានជម្រាបជូន ឯកអគ្គរដ្ឋទូតអឺរ៉ុបថា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ ដែលត្រូវថ្ងៃសម្រាកភ្ជុំបិណ្យ មានប្រជាពលរដ្ឋ១៦០,០១៨នាក់ បានទៅចុះឈ្មោះបោះឆ្នោត ដែលចំនួននេះច្រើនជាងថ្ងៃធម្មតា។ មកដល់ពេលនេះ គ.ជ.ប បានទទួលពាក្យបណ្ដឹងនៅថ្នាក់ឃុំ-សង្កាត់ មានចំនួន ២១បណ្ដឹង ក្នុងនោះ ១៦បណ្ដឹង ត្រូវបានដោះស្រាយចប់, ៤បណ្ដឹងទៀត កំពុងធ្វើការដោះស្រាយ។
ដោយឡែកនៅ គ.ជ.ប ផ្ទាល់ទទួលបានចំនួន ២១បណ្ដឹង ក្នុងនោះ ១៧បណ្ដឹង ត្រូវបានដោះស្រាយចប់ និង ៤បណ្ដឹងទៀត កំពុងធ្វើការដោះស្រាយដែរ។ មួយទៀតសោត លទ្ធផលនៃការដោះស្រាយបណ្ដឹងទាំងនេះ ក៏នឹងចេញផ្សាយលើគេហទំព័រ របស់ គ.ជ.ប ផងដែរ។
លោក ចច អេដហ្គឺបានបញ្ជាក់ផងដែរថា សហគមន៍អឺរ៉ុបគ្រោងនឹងបញ្ជូនអ្នកជំនាញការបោះឆ្នោត ១រូប មកកម្ពុជានៅចុងខែតុលា ឆ្នាំ២០១៦នេះ ដើម្បីជួយបំពេញការងារជាមួយ គ.ជ.ប។ ជាការឆ្លើយតប លោក ស៊ិក ប៊ុនហុក ក៏បានលើកឡើងនូវការស្វាគមន៍ ចំពោះវត្តមានរបស់អ្នកជំនាញការអឺរ៉ុប ដោយលោកបានបញ្ជាក់ថា នឹងខិតខំធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការនេះ មានការដំណើរការរលូនផងដែរ៕

14481859_681710568650460_7615625212573532984_o