បាត់ដំបង ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦–នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ លោកជំទាវ ហ៊ុន ម៉ាណា បានដឹកនាំក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងគ្រួសារ កងទ័ពដោយឥតគិតថ្លៃស្ថិតនៅបរិវេណ វរ:ការពារព្រំដែនលេខ៥០២ ចំណុះកងពលលេខ៥២ ភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។
មុនពិធីពិនិត្យ និងព្យាបាលជំងឺ ក្រុមការងារវេជ្ជសាស្ត្រសម្តេចតេជោ បានផ្តល់អាហារពេលព្រឹក មាននំបញ្ចុក នំបុ័ង និងភេសជ្ជ: ផ្តល់ជូនប្រជាពលរដ្ឋ និង គ្រួសារកងទ័ពទទួលទានយ៉ាងរីករាយឆ្ងាញ់ពិសា ។
ពីធីពិនិត្យជំងឺដោយឥតគិតថ្លៃនេះរួមមានវះកាត់ជំងឺតូចពិនិត្យរោគស្ត្រី ជំងឺទូទៅសម្ភពអេកូសាស្ត្រ ពិនិត្យ និងព្យាបាលធ្មេញផ្តល់ថ្នាំទម្លាក់ដង្កូវពោះវៀន និងអប់រំសុខភាពសហគមន៍ជូនប្រជាពលរដ្ឋ ចំនួនជាង១០០០ គ្រួសារ ដែលរង់ចាំការពិនិត្យ និងព្យាបាលជំងឺព្រមទាំងចែកជូនសម្ភារប្រើប្រាស់មួយចំនួន និងចែកជូនវ៉ែនតា ជូនលោកយាយ លោកតា រទេះរុញសម្រាប់អតីតយុទ្ធជនពិការផងដែរ។
ក្នុងឱកាសនោះប្រជាពលរដ្ឋ និង ក្រុមគ្រួសារកងទព័មានសេចក្តីរីករាយ ព្រមទាំងថ្លែងអំណរដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច៕
លោកជំទាវ ហ៊ុន ម៉ាណា នាំគ្រូពេទ្យសម្តេចតេជោជួយពិនិត្យព្យាបាលគ្រួសារ កងទ័ព និងប្រជាពលរដ្ឋ
