ឯកឧត្តមឧកញ៉ា​ អូស្មាន​ ហាស្សាន់​ អញ្ជើញចូលរួមសឡាត៍ជើណាហ្សះ​ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារសពលោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សាខណ្ឌ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌប្ញស្សីកែវ


កាលពីព្រឹកថ្ងៃទី២៩​ ខែតុលា​ ឆ្នាំ២០១៨​ ឯកឧត្តមឧកញ៉ា​ អូស្មាន​ ហាស្សាន់​ ទេសរដ្ឋមន្ត្រី​ បានអញ្ជើញចូលរួមសឡាត៍ជើណាហ្សះ​ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារសពលោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សាខណ្ឌ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌប្ញស្សីកែវ នៅវិហារធំគីឡូ៩ម៉ែត្រ​ ៩ សង្កាត់ច្រាំងចំរេះ​១ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា លោក​ វ៉ាន់​ សាលី​ បានទទួលមរណៈភាពដោយរោគាពាធ កាលពីវេលាម៉ោង ១៥:៥០នាទី ថ្ងៃអាទិត្យ ទី២៨ ខែតុលា ឆ្នាំ២០១៨៕