មន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានចល័តម៉ាស៊ីនបូមទឹកខ្នាតមធ្យម ចំនួន ០២ គ្រឿង ទៅកាន់ឃុំគងជ័យ ស្រុកអូររាំងឪ ដើម្បីអន្តរាគមន៍បូមទឹកបញ្ចូលស្រែរបស់កសិករដែលកំពុងមានតម្រូវការទឹកនៅតំបន់នោះ ប្រមាណ ១២៥ ហិកតា ។ ការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវនេះ ក៏មានការចូលរួមដឹកនាំពីឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ ផងដែរ ។
ថ្ងៃសៅរ៍ ១០រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ ។