ឯកឧត្តម លូ គឹមឈន់ បានជួបពិភាក្សាការងារជាមួយគណៈកម្មការតំបន់ពាណិជ្ជកម្មសេរីទីក្រុងធានជីង នៃសាធារណរដ្ឋប្រជាមានិតចិន


នៅវេលាម៉ោង ៣:៣០ នាទីរសៀលថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយក និងថ្នាក់ដឹកនាំ បានជួបពិភាក្សាការងារជាមួយគណៈកម្មការតំបន់ពាណិជ្ជកម្មសេរីទីក្រុងធានជីង នៃសាធារណរដ្ឋប្រជាមានិតចិន (Administration of China (Tianjin) Pilot Free Trade Zone) ដើម្បីសិក្សាស្វែងយល់អំពីការអភិវឌ្ឍរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។