វឌ្ឍនភាពនៃការសាងសង់តួស្ថានីយបូមទឹកអចល័តហ៊ុនសែនទី ៤៩-៥០ ក្នុងខេត្តស្ទឹងត្រែង និងស្ថានីយបូមហ៊ុនសែនទី ៥១ នៅខេត្តក្រចេះ ជាលទ្ធផលរួមសម្រចបាន ៣៥ ភាគរយហើយ


វឌ្ឍនភាពនៃការសាងសង់តួស្ថានីយបូមទឹកអចល័តហ៊ុនសែនទី ៤៩-៥០ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង និងស្ថានីយបូមហ៊ុនសែនទី ៥១ ស្ថិតនៅខេត្តក្រចេះ ជាលទ្ធផលរួមសម្រចបាន ៣៥ ភាគរយហើយ ។ អ្វីដែលបានសន្យា បាននិងកំពុងអនុវត្តហើយ ចំណែកក្បាលបូម និងក្បាលម៉ាសុីន ក្រសួងធនធានទឹក និងឧតុនិយម បានផលិតរួចរាល់ជាស្រេច ១០០ ភាគរយ និងបានបញ្ជូនដាក់ដល់ទីតាំងខេត្តទាំងពីររួចហើយ រង់ចាំតែតួស្ថានីយសាងសង់បញ្ចប់យើងនឹងបំពាក់តែម្តង ។