នៅល្ងាចថ្ងៃអាទិត្យ ៤កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ នាថ្ងៃទី៣ នៃការប្រា រព្វពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៦៥ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ។