មន្ទីរបរិស្ថានខេត្តរតនគីរីចលនាមហាជនចូលរួមរៀបចំទិវាសំអាតអនាម័យបរិស្ថាន ឆ្នាំ២០១៨


នៅព្រឹកថ្ងៃអាទិត្យ ៤កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨
មន្ទីរបរិស្ថានខេត្តរតនគិរី បានរៀបចំទិវាសំអាតអនាម័យបរិស្ថាន ឆ្នាំ២០១៨ក្រោមប្រធានបទ “ រួមគ្នាដើម្បីបរិស្ថានស្អាត “ ដើម្បីចលនាអប់រំប្រជាពលរដ្ឋ សិស្ស និស្សិត ព្រះសង្ឃ អង្គការ សហគមន៍ កងកំលាំងប្រដាប់អាវុធ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងអាជីវករឱ្យចូលរួមធ្វើអនាម័យ ក៏ដូចជាលើកកម្ពស់គុណភាពសោភ័ណ្ឌភាព អនាម័យបរិស្ថាន កិច្ចគាំពារបរិស្ថាន។
ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយមានការចូលរួមជាអធិបតី ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមន្ទីរនិងអង្គការនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ យុវជនស ស យ ក យុវជនកាកបាតក្រហម ក្រុមកាយរិទ្ធ អាជ្ញាធរមូលដ្ឋាននៃក្រុងបានលុង តំណាង សហគ្រាស អាជីវករ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមជាង៨៥០នាក់ នៅក្នុងក្រុងបានលុង ខេត្តរតនគីរី។

សូមបញ្ជាក់ថា នៅក្នុងទិវាសំអាតអនាម័យបរិស្ថាន ឆ្នាំ២០១៨ មានរៀបចំផងដែរ ពិធីប្រគល់ និងទទួលធុងសំរាម តាមរយៈការធ្វើអនាម័យបរិស្ថានព្រមៗគ្នា គ្រប់មន្ទីរ អង្គភាព ស្ថាប័ន គ្រឹះស្ថានសិក្សា ទីវត្តអារាម សង្កាត់-ឃុំ តាមទីប្រជុំជននានា ទីផ្សារ ពិសេសការប្រមូល រើសសំរាមតាមដងផ្លូវជាតិ ទីសាធារណៈ និងផ្លូវសំខាន់ៗ ដើម្បីជម្រុញឱ្យចលនាការទុកដាក់សំរាមអោយបានត្រឹមត្រូវ និងចូលរួមទាំងអស់គ្នាដើម្បីទីក្រុងបាលុងមានបរិស្ថានស្អាត។