ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ០៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតជូន ឯកឧត្តម ជាំង ប៉ូ ដែលទើបត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មី ក៏បានប្រារព្ធពិធីប្រគល់នូវកុំព្យូទ័រចំនួន៣៦គ្រឿង មានតម្លៃស្មើនឹង ២០០.០០០យ័ន ដែលជាជំនួយរបស់សភាប្រជាជនចិន ផ្តល់ជូនព្រឹទ្ធសភាកម្ពុជា ជូនសម្តេចប្រធានព្រឹទ្ធសភាផងដែរ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតជូនឯកឧត្តម ជាំង ប៉ូ Xiong Bo ឯកអគ្គរដ្ឋទូត ថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម
