បើគ្មានការប្រែប្រួលទេ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង នឹងអញ្ជើញមកទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី១៣ដល់ថ្ងៃទី១៤ តុលា ២០១៦ ។
នេះបើយោងតាមសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ដែលថ្លែងជាសាធារណៈនៅព្រឹកថ្ងៃទី០៦ តុលា ក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលពិព័រណ៍និងកម្សាន្តកោះពេជ្រ ។
បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី អំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីងនៅកម្ពុជា ក៍នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងពិធីសារយ៉ាងហោចណាស់ចំនួន២៨ ៕