មន្រ្តីជំនាញក្រសួងធនធានទឹក និងឧតុនិយម រួមនិងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃ ការងារកែលម្អ ប្រពន្ធ័ធារាសាស្រ្ត ជំហានទី ២ ចំនួន ០៧ កន្លែង នៅខេត្តស្ទឹងត្រែង


ថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ មន្រ្តីជំនាញក្រសួងធនធានទឹក និងឧតុនិយម រួមនិងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃ ការងារកែលម្អ និងថែទាំជាប្រចាំប្រពន្ធ័ធារាសាស្រ្ត ( ជំហានទី ២ ) ចំនួន ០៧ កន្លែង នៅខេត្តស្ទឹងត្រែង រួមមាន ៖
១- ប្រពន្ធ័ធារាសាស្រ្ត ទំនប់អូរពូក នៅឃុំកំភុន ស្រុកសេសាន។
២- ប្រពន្ធ័ធារាសាស្រ្ត ទំនប់អូរខ្លី នៅឃុំកំភុន ស្រុកសេសាន។
៣- ប្រពន្ធ័ធារាសាស្រ្ត ទំនប់អូរខ្លុង នៅឃុំសាមឃួយ ស្រុកសេសាន។
៤- ប្រពន្ធ័ធារាសាស្រ្ត ទំនប់បាចុង នៅសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។
៥- ប្រពន្ធ័ធារាសាស្រ្ត ទំនប់គីឡូ៨ នៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
៦- ប្រពន្ធ័ធារាសាស្ត្រ ទំនប់អូរខនឌិន នៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
៧- ប្រពន្ធ័ធារាសាស្រ្ត ទំនប់ស្រែក្រសាំង ស្ថិតនៅឃុំស្រែក្រសាំង ស្រុកសៀមបូក។