កម្មវិធី​​ផ្សព្វផ្សាយ​គម្រោង​មូលនិធិ​ភាព​ជា​ដៃគូ​សម្រាប់​អភិវឌ្ឍសមត្ថភាព​ជំហាន​ទី​៣ ឆ្នាំ​២០១៨-២០២១


រាជធានី​ភ្នំពេញ៖ ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ដឹកនាំ និង​ការ​គ្រប់គ្រង​ការ​អប់រំ​នៅ​គ្រប់​កម្រិត​តាម​រយៈ​ការ​អភិវឌ្ឍ​សមត្ថភាព​ក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​រៀប​ចំ​កម្មវិធី​ផ្សព្វផ្សាយ​គម្រោង​មូលនិធិ​ភាព​ជា​ដៃគូ​សម្រាប់​អភិវឌ្ឍសមត្ថភាព​ជំហាន​ទី​៣ ឆ្នាំ​២០១៨-២០២១។​

ពិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​អធិបតីភាព ​ឯកឧត្តម​បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​ពុធ ៧​កើត​ ខែ​កត្តិក ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​សាល​ប្រជុំ​នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ៕