រាជរដ្ឋាភិបាលកម្ពុជា និងADB ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន៤ នៅកម្ពុជា


រាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ដែលមានទឹកប្រាក់ចំនួន ១២៦,៥លានដុល្លារអាម៉េរិក សម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន៤ នៅកម្ពុជា។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមទេសរដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកជំទាវ សោម គឹមសួគ៍ អគ្គនាយក នៃអគ្គសវនកម្មកម្ពុជា ជាមួយលោកស្រី NorikoOgawa អគ្គនាយករងធនាគារអភិវឌ្ឍន៍អាស៊ី ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត់ ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ នារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ នៅភ្នំពេញ។

07-10-2016-4

07-10-2016-1

07-10-2016-2

07-10-2016-3