មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បន្តធ្វើការសម្អាតផ្លូវ រក្សាអនាម័យបរិស្ថាន តាមបណ្ដោយផ្លូវចាប់ពីសណ្ឋាគារបាយ័ន ដល់មុខផ្លូវចូលបុរីសៀងណាំ


ថ្ងៃសុក្រ ៩កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងគោលបំណងជំរុញលើកទឹកចិត្ត និងចលនាបំផុសស្មារតីដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសម្អាត រក្សាអនាម័យបរិស្ថាន គោលដៅធ្វើឲ្យទីក្រុង និងទីប្រជុំជនកាន់តែមានសោភ័ណភាពស្រស់បំព្រង គ្មានសំរាមនៅតាមដងផ្លូវ តាមទីផ្សារ តាមទីប្រជុំជន តាមសួនច្បារ និងតាមទីសាធារណៈ ធានាសុខមាលភាពរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើង មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានបន្តធ្វើការសម្អាត តាមបណ្តោយផ្លូវចាប់ពីមុខសណ្ឋាគារ បាយ័ន ដល់មុខផ្លូវចូលបុរីសៀងណាំ ។

លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសក.សរ បានអោយដឹងបន្ថែមទៀតថា ការបង្កើតសកម្មភាពនេះឡើងគឺក្នុងន័យដើម្បីផ្សព្វផ្សាយអប់រំដល់សាធារណៈជនទូទៅនូវការកែប្រែឥរិយាបថ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃសូមឱ្យមានការគិតគូរពីការទុកដាក់ វេចខ្ចប់ និងចោលសំរាម និងចូលរួមសម្អាតនៅតាមមុខផ្ទះរបស់ខ្លួនឱ្យបានស្អាតជានិច្ច ដើម្បីសោភ័ណភាពទីប្រជុំជន និងសុខភាពសាធារណៈ ចាំបាច់ត្រូវការ ការចូលរួមទាំងអស់គ្នា ដោយយកចិត្តទុកដាក់ខ្ពស់។